(ភ្នំពេញ)៖ រដ្ឋមន្ត្រីរ៉ែអាស៊ាន រួមគ្នាជំរុញតំបន់អាស៊ានឱ្យក្លាយ ជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព ដែលនឹងក្លាយជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាននាពេល អនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ានរយៈពេលវែង ក្រោយ ឆ្នាំ២០២៥។
ការរួមគ្នារបស់រដ្ឋមន្ត្រីរ៉ែអាស៊ាន ជំរុញតំបន់អាស៊ានឱ្យក្លាយជា គោលដៅវិនិយោគរ៉ែប្រកបដោយចីរភាពធ្វើឡើងនៅក្នុងកិច្ច ប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់នៃកិច្ច ប្រជុំនេះ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ បានប្រាប់អ្នក សារព័តមានក្រោយបញ្ចប់កិច្ចប្រជុំនេះថា កិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីរ៉ែអាស៊ាន លើកទី៩បានអនុម័តនូវសេចក្តីប្រកាសស្តីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគប្រកប ដោយចីរភាព»។
សេចក្តីប្រកាសនេះ គឺជាសក្ខីកម្ម លើការតាំងចិត្តរួមគ្នា ក្នុង ការធានាការផ្គត់ផ្គង់លោហៈធាតុ និងរ៉ែដទៃទៀត ដើម្បី ឆ្លើយតបទៅនឹងតម្រូវការនៃរបត់សកលឆ្ពោះទៅកាន់ បច្ចេកវិទ្យាកាបូនទាប និងតម្រូវការសម្រាប់ការវិវត្តន៍ថាមពល និងឌីជីថល ឱ្យស្របនឹងការជំរុញការបង្កើនប្រភពទាញយក ផលិតផលរ៉ែ ដើម្បីលើកស្ទួយការប្រកួតប្រជែងក្នុង តំបន់ និង ផ្សារភ្ជាប់ខ្លួនទៅទីផ្សារសកល។ ជាលទ្ធផល ការងារនេះ នឹងជួយជំរុញអាស៊ានឱ្យក្លាយជា គោលដៅនៃការវិនិយោគរ៉ែ ប្រកបដោយចីរភាព។
លោកបន្តថា «ដើម្បីសម្រេចគោលដៅជំរុញតំបន់អាស៊ានឱ្យ ក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព ការដាក់ ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយត្រូវបានគាំទ្រនោះ គឺ យុទ្ធសាស្រ្តសិក្សាស្រាវជ្រាវវ៉ៃក្នុងតំបន់ (AMEXS-1)។ យុទ្ធ សាស្រ្តនេះបានរៀបចំតាក់តែងនៅឆ្នាំ២០២៣ ហើយវាជាការ ខិតខំប្រឹងប្រែងរួម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភូគព្ភសាស្ត្រនៅ អាស៊ាន ដែលរួមបញ្ចូលទាំងផែនការច្បាស់លាស់ក្នុងការ ប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើតជាមូលដ្ឋាន ក្នុងការ ទាក់ទាញយកការស្វែងរុករករ៉ែក្នុងតំបន់របស់យើង»។
លោកមានប្រសាសនទៀតថា «យើងមានមោទនភាពក្នុងការ ប្រកាសការអនុម័តគោលការណ៍អភិវឌ្ឍរ៉ែប្រកបដោយចីរភាព អាស៊ាន។ គោលការណ៍ទាំងនេះបានរំលេចនូវការតាំងចិត្ត របស់យើងក្នុងការធ្វើឱ្យកាន់តែប្រសើរជាបន្តបន្ទាប់នូវ ការ អភិវឌ្ឍវិស័យរ៉ែ ប្រកបដោយអភិបាលកិច្ច សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ គោលការណ៍អភិវឌ្ឍន៍រ៉ែប្រកបដោយចីរភាពក្នុង តំបន់នេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែ អាស៊ាននាពេល អនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែ អាស៊ានរយៈពេលវែង ក្រោយឆ្នាំ២០២៥»។ លោកបានលើកឡើងទៀតថា ការកំណត់យកគោល នយោបាយតំបន់ដើម្បីទ្រទ្រង់ការអភិវឌ្ឍនៃការជ្រើសយកខ្សែ សង្វាក់តម្លៃរ៉ែសំខាន់ៗក្នុងតំបន់ មិនត្រឹមតែវាមានសារៈសំខាន់ សម្រាប់អាស៊ានក្នុងការផ្លាស់ប្តូរទៅរកអនាគតកាបូនទាប ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែនឹងធានាឱ្យបានថាតំបន់ អាស៊ាន នឹងក្ដាប់ឱ្យបានឱកាសក្នុងការកសាងឧស្សាហ កម្មដោនស្ទីម និងផលិតកម្មបៃតង។ ការតាំងចិត្តរួម យុទ្ធ សាស្រ្តរួម និង ការទទួលស្គាល់នៃឧត្តមភាពនេះ នឹងត្រួស ត្រាយផ្លូវសម្រាប់អនាគតដែលមានទំនួលខុសត្រូវ ខ្ពស់ចំពោះ បរិស្ថាន៕