ព័ត៌មានជាតិ

លិខិតអញ្ជើញ លោក យ៉ុម បន្ថុង ចាងហ្វាង សារព័ត៌មាន YOM យ៉ុម បន្ថុង ធីវី អនឡាញ

លិខិតអញ្ជើញ លោក យ៉ុម បន្ថុង ចាងហ្វាង សារព័ត៌មាន YOM យ៉ុម បន្ថុង ធីវី អនឡាញ

 

៖ អញ្ជើញលោក ឬតំណាងចូលរួមវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ៖

 

ពេលវេលា ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើមពីម៉ោង ៨,៣០នាទីព្រឹក ដល់ម៉ោង១១,៣០នាទី ថ្ងៃត្រង់

 

ទីកន្លែង ៖ ភោជនីយដ្ឋានទន្លេបាសាក់២ ក្បែរស្ពានអាកាសក្បាលថ្នល់ (បន្ទប់ប្រជុំឈ្មោះណាគ្រី)

 

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និង កំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋ កំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។

 

ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារ សំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមក បកស្រាយ និងវិភាគ វាយតម្លៃ ដើម្បីជាប្រយោជន៍ដល់ការសរសេរ ក៏ដូចផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។

 

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម, បណ្ឌិត គឺ សេរីវឌ្ឍន៍ អ្នកជំនាញ សេដ្ឋកិច្ច និងជាសាស្ត្រាចារ្យនៅវិទ្យស្ថាន CamEd និង លោក សឺន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជាត្រូវបានអញ្ជើញចូលរួម ជាវាគ្មិន។

 

ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាជំនួបទ្រង់ទ្រាយធំ រវាងអ្នកជំនាញ ពាណិជ្ជករ និងអ្នកសារព័ត៌មាន ដែល មិនធ្លាប់មានពីមុនមក។ ដូច្នេះវាមិនគ្រាន់តែជាឱកាសសម្រាប់អ្នកជំនាញបានបញ្ចេញទស្សនៈ និងផ្តល់ព័ត៌មានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកឡើងជាសំណួរទាក់ទិននឹងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។

 

អាស្រ័យហេតុនេះ សូមអញ្ជើញលោក ឬតំណាងចូលរួមដោយក្តីសោមនស្សរីករាយ។

 

សូមលោក ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពី ក.អ.ក។

Leave a Reply

Your email address will not be published.