ព័ត៌មានជាតិ

ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»។

ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»។ លោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដែលមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល ដោយមានអ្នកសារព័ត៌មានចូលរួម២៧នាក់ មកពី១៨អង្គភាព។ វេទិកាពិភាក្សាខាងលើនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីតួនាទីរបស់ប្រទេសបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា

រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។   ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់សក្តានុពល នៃធនធាន សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។   ជាការឆ្លើយតប, សម្តេចបវរធិបតី […]

ព័ត៌មានអន្តរជាតិ

កម្មវិធី “ប្រយោគ បុរាណ ចិន ដែល លោក Xi Jinping ចូលចិត្ត ” (ភាសាខ្មែរ) នឹងចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា

កម្មវិធី “ប្រយោគ បុរាណ ចិន ដែល លោក Xi Jinping ចូលចិត្ត ” (ភាសាខ្មែរ) នឹងចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា   នៅក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី “ប្រយោគ បុរាណ ចិន ដែល លោក Xi Jinping ចូលចិត្ត ” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាសគេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។ ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែលបានបង្កឱ្យមានការរំពឹងទុកជាទូទៅ និងការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។   កម្មវិធី “ប្រយោគ បុរាណ ចិន ដែល លោក Xi Jinping ចូលចិត្ត ” […]

ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា   អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖ តបតាមការអញ្ជើញរបស់លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Lương Cường ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៥ មេសាខាងមុខ។   ដោយឡែក តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ Ibrahimប្រមុខរដ្ឋ ម៉ាឡេស៊ី និង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ ថថ្ងៃទី១៨ ខែមេសាខាងមុខ៕

ព័ត៌មានជាតិ

ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមជនជាតិចិនដែលកំពុងមានវត្តមានបំពេញការងារស្ម័គ្រចិត្ត នៅកម្ពុជាពេញចិត្តនឹងស្វែងយល់ អំពីវប្បធម៌ខ្មែរ ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រមទាំង បានចូលរួមលេងល្បែងប្រជាប្រិយ និងជូនពរឆ្នាំថ្មី ទៀតផង។ លោកគ្រូ ជនជាតិចិន Fu Hong Zheng ប្រចាំនៅវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ក្នុងពេលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាពេលថ្មីៗនេះថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា។ ជំនួសមុខឲ្យវិទ្យាស្ថានម៉ក់ជឺ លោកសូមគោរពជូនពរ សួស្តីឆ្នាំថ្មី សូមឲ្យមានសេរីសួស្តី ទាំងអស់គ្នា។ រីអ្នកគ្រូ Hu Jun Chi មកពីវិទ្យាស្ថានខុងជឺ នៃ រាជបណ្ឌិត្យសភាកម្ពុជា ដែលទើបបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រួច នាពេលនោះ ទទួលបានអារម្មណ៍ល្អ ពីវប្បធម៌ខ្មែរ ដ៏ជ្រាលជ្រៅ ហើយថែមទាំងទទួលបានអារម្មណ៍សប្បាយរីករាយ និងភាពកក់ក្តៅ របស់ប្រជាជនកម្ពុជាផងដែរ។ អ្នកគ្រូសូមគោរពជូនពរឆ្នាំថ្មី មានសុខសេរីសួស្តី គ្រប់ក្រុមគ្រួសារ។ […]

ព័ត៌មានជាតិ

ប្រវត្តិជំទាវទី១ នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស    សៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសង្ខេបរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា «PICH CHANMONY – The Spouse of the 37th  Prime Minister of the Kingdom of Cambodia» ត្រូវបានចេញផ្សាយជាផ្លូវការនៅសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានបរទេស។

ប្រវត្តិជំទាវទី១ នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស សៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសង្ខេបរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា «PICH CHANMONY – The Spouse of the 37th  Prime Minister of the Kingdom of Cambodia» ត្រូវបានចេញផ្សាយជាផ្លូវការនៅសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានបរទេស។ លោកបណ្ឌិត ឆាយ សុផល អ្នកនិពន្ធសៀវភៅបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីមានមិត្តបរទេសទាំងសារព័ត៌មាន មន្រ្តីទូត និងមន្រ្តីអង្គការសង្គមស៊ីវិលអន្តរជាតិជាច្រើន ទាំងនៅក្នុងនិងក្រៅប្រទេស សួររកសៀវភៅជាភាសាអង់គ្លេស ស្តីពីប្រវត្តិរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទើបលោកសម្រេចចិត្តបកប្រែ និងបោះពុម្ពផ្សាយជាភាសាអង់គ្លេសនេះឡើង។ សូមរម្លឹកថា កាលពីខែធ្នូ កន្លងទៅ លោកបណ្ឌិត ឆាយ សុផល បានចេញផ្សាយសៀវភៅជាភាសាខ្មែរដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ដោយបានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មកដល់បច្ចុប្បន្ន។ […]

ព័ត៌មានសន្តិសុខសង្គម

តើជាងទូរសព្ទរូបនេះមានតួនាទីនៅក្របខ័ណ្ឌមន្ត្រីរាជការណាឲ្យពិតប្រាកដ។បើរថយន្តម្ដងដោះផ្លាកលេខចេញម្ដងដាក់លេខ ខ \មម្ដងដាក់លេខនគរបាលសុំឯកឧត្តមអគ្គស្នងការជួយពិនិត្យមើល។រថយន្តនេះផង។ថាតើនៅក្របខណ្ឌណាឱ្យពិតប្រាកដ។

តើជាងទូរសព្ទរូបនេះមានតួនាទីនៅក្របខ័ណ្ឌមន្ត្រីរាជការណាឲ្យពិតប្រាកដ។បើរថយន្តម្ដងដោះផ្លាកលេខចេញម្ដងដាក់លេខ ខ \មម្ដងដាក់លេខនគរបាលសុំឯកឧត្តមអគ្គស្នងការជួយពិនិត្យមើល។រថយន្តនេះផង។ថាតើនៅក្របខណ្ឌណាឱ្យពិតប្រាកដ។ រាជធានីភ្នំពេញ:បើយោងតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះគាត់បានថ្លែងប្រាប់សារព័ត៌មានយើងជាចម្ងល់ដូច្នេះថាឱបបងអើយខ្ញុំឃើញជាងទូរសព្ទមួយរូបដែលមានឈ្មោះហាងថា.ជីង អេបផល .ឃើញរថយន្តរបស់គាត់ជិះម៉ាកហ្វតរិទរ័ម្ដងដោះផ្លាកលេខម្ដងដាក់ផ្លាកលេខខេមរៈភូមិន្ទម្ដងដាក់ផ្លាកលេខនគរបាល។មិនដឹងថាគាត់មានតួនាទីអ្វីឲ្យពិតប្រាកដនោះទេ។តែបើសព្វថ្ងៃគឺគាត់ជាជាងជួសជុលទូរសព្ទដៃនៅភូមិអំពិលដើមទឹកឃុំវិហារលួងស្រុកពញាឮខេត្តកណ្ដាលហើយសុំបងជួយផ្សព្វផ្សាយឲ្យមន្ត្រីដែលពាក់ព័ន្ធជួយពិនិត្យមើលផង។កុំឱ្យខូចឈ្មោះដល់ស្ថាប័នមន្ត្រីពាក់ព័ន្ធព្រោះឃើញគាត់នៅវ័យក្មេងណាស់ហើយជិះតែរថយន្តសុទ្ធតែផ្លាកលេខ ខ/មអស់ពីដាក់ផ្លាកលេខខលមកហើយដាក់ផ្លាកលេខនគរបាលម្ដង។ទើបខ្ញុំឆ្ងល់ដូច្នេះបានពឹងពាក់ឲ្យបងជួយផ្សព្វផ្សាយដល់មន្ត្រីដែលពាក់ព័ន្ធជួយចុះពិនិត្យមើលផង។គួរបញ្ជាក់ផងដែរថា:អង្គភាពសារព័ត៌មានយើងក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋដែលបានរាយការណ៍មកហើយនោះក៏បានសុំការបំភ្លឺ។ពីជាងទូរសព្ទវ័យក្មេងរូបនោះ។ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់មហាជនកុំឲ្យមានការភាន់ច្រឡំតែអង្គភាពសារព័ត៌មានយើងបានឆាតតាមប្រព័ន្ធតេឡេក្រាមដើម្បីសុំការបំភ្លឺទៅជាងទូរសព្ទវ៉ៃក្មេងរូបនោះតែពុំមានអ្នកឆ្លើយតបមកវិញនោះទេ។អង្គភាពសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអគ្គស្នងការមេត្តាចិត្តវិធានការនឹងឱ្យមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យមើលផងដើម្បីជៀសវាងកាខូចឈ្មោះដល់ស្ថាប័នមន្ត្រីដែលពាក់ព័ន្ធ។អង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងតែប៉ុណ្ណោះគឺមិនមានចេតនាទុច្ចរិតណាមួយឡើយ។ផ្ទុយអំពីវិជ្ជាជីវៈនិងក្រោមសីលធម៌។អង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺបកស្រាយគ្រប់ភាគីដែលពាក់ព័ន្ធក្នុងករណីនេះជារៀងរាល់ម៉ោងធ្វើការស្ដីអំពីច្បាប់របស់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។សូមអរគុណ

ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ប្រទានសារចូលរួមរំលែកទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្តេចព្រះមហាក្សត្រី ប្រទានសារចូលរួមរំលែកទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។   សម្តេចព្រះមហាក្សត្រី បានមានព្រះបន្ទូលថា «សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីឯកឧត្តម […]

ព័ត៌មានជាតិ

មន្ត្រីក្រសួងសេដ្ឋកិច្ច៖ ម្ចាស់អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវមានធានារ៉ាប់រងសម្រាប់អាជីវកម្មរបស់ខ្លួន

មន្ត្រីក្រសួងសេដ្ឋកិច្ច៖ ម្ចាស់អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវមានធានារ៉ាប់រងសម្រាប់អាជីវកម្មរបស់ខ្លួន   កែបៈ ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ព្រមទាំងម្ចាស់ការដ្ឋានសំណង់ចាំបាច់ត្រូវមានធានារ៉ាប់រងដើម្បីឲ្យប្រាកដថា រាល់ករណីគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់អាយុជីវិតពិតជាស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់ ដែលបានចែងអំពីកាតព្វកិច្ចធានារ៉ាប់រងសម្រាប់ម្ចាស់អាជីវកម្ម។ នេះជាប្រសាសន៍របស់លោកស្រី ហោ សុវឌ្ឍនា ថ្លែងក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ជូនដល់សិក្ខាកាមមកពីខេត្តកែប និង ខេត្តកំពត ដែលកំពុងបំពេញការងារដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។   លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា វិស័យធានារ៉ាប់រងជាសមាសភាគដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមហានិភ័យដែលត្រូវបានធានាជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។   លោកស្រីបន្ថែមថា ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។   លោកស្រី ហោ សុវឌ្ឍនា បានបញ្ជាក់ថា ច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់ប្រកបអាជីវកកម្មទាំងនេះ […]

ព័ត៌មានជាតិ

មរតកស្មារតីសម្តេចតេជោ គិតគូរមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តអនុវត្ត, ក្រសួងមុខងារសាធារណៈណែនាំពីការបើកប្រាក់ខែជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា

មរតកស្មារតីសម្តេចតេជោ គិតគូរមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តអនុវត្ត, ក្រសួងមុខងារសាធារណៈណែនាំពីការបើកប្រាក់ខែជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា   (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យបើកប្រាក់បៀវត្សសម្រាប់ខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល ជូនមន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា។ សម្រាប់ខែឧសភាវិញ គឺត្រូវបើកក្នុងសប្តាហ៍ទី១ សម្រាប់ការបើកប្រាក់បៀវត្សលើកទី១ ហើយលើកទី២ ត្រូវធ្វើក្នុងសប្តាហ៍ទី៣។   ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ គឺត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។   សូមបញ្ជាក់ថា ការកំណត់ឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា ពិសេសជាងខែដទៃ ត្រូវបានអនុវត្តតាមស្មារតីនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។   ការអនុវត្តបែបនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ការអនុវត្តបែបនេះ ព្រោះសម្តេចតេជោ ហ៊ុន សែន គិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកាដែលត្រូវចំណាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនត្រឹមបារម្ភរឿងខ្វះថវិកាចាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ សម្តេចតេជោ ក៏បារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតផង។ អ៊ីចឹងហើយ ទើបសម្តេចណែនាំឱ្យបើកប្រាក់បៀវត្សក្នុងខែឧសភា លឿនជាងខែដទៃ៕